រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បងប្អូន កម្មករ កម្មការិនី ចំនួន១១២នាក់ នៅស្រុកអង្គស្នួល បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះវិញ

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនកម្មករ កម្មការិនី ចំនួន១១២នាក់ ស្រី៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ មកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖

១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន ៥១ នាក់ , ស្រី ៣៤ នាក់

២.មណ្ឌលព្យាបាល បឋម.កុយតិប ចំនួន ២២ នាក់ , ស្រី ១១ នាក់

៣.មណ្ឌលព្យាបាល វិ.ហស ថ្នល់ទទឹង ចំនួន ២៤ នាក់ ,ស្រី ១៤ នាក់

៤.មណ្ឌលព្យាបាល វិ.ហស អង្គស្នួល ចំនួន ១៥ នាក់ ,ស្រី ០៩ នាក់

សរុបរួម៖ ១១២ នាក់, ស្រី ៦៨ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតនៅឃុំលំហាច ស្រុកអង្គស្នួល។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការនី នៅពេលបានត្រលប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងត្រូវត្រលប់មកវិញដើម្បីយកសំណាកធ្វើតេស្តម្តងទៀតក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ហើយសូមធ្វើជាពលរដ្ឋគម្រូ ក្នុងការចូលរួមពន្យល់ ផ្សព្វផ្សាយអំពីវិធានអនាម័យនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣.ការពារ ៣.កុំ៕

អត្ថបទទាក់ទង