ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ទទួលថវិកាពីរដ្ឋបាលក្រុង-ស្រុកក្នុងខេត្តកណ្ដាល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលក្រុង-ស្រុកទាំងអស់ ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
រដ្ឋបាលក្រុង-ស្រុកក្នុងខេត្តកណ្ដាលដែលនាំយកថវិការួមមាន៖
១.រដ្ឋបាលក្រុងតាខ្មៅ ថវិកាចំនួន ២១,៦០០,០០០រៀល ២.រដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកាចំនួន ៧,៧៧៧$។
៣.រដ្ឋបាលស្រុកពញាឮ ថវិកាចំនួន ៥០០០$។
៤.រដ្ឋបាលស្រុកលើកដែក ថវិកាចំនួន ៣៥០០$។
៥.រដ្ឋបាលស្រុកខ្សាច់កណ្ដាល ថវិកាចំនួន ២០,០០០,០០០រៀល។
៦.រដ្ឋបាលស្រុកល្វាឯម ថវិកាចំនួន ២០,០០០,០០០រៀល។
៧.រដ្ឋបាលស្រុកអង្គស្នួល ថវិកាចំនួន ២០,០០០,០០០រៀល។
៨.រដ្ឋបាលស្រុកកោះធំ ថវិកាចំនួន ៤០០០$។
៩.រដ្ឋបាលស្រុកមុខកំពូល ថវិកាចំនួន ៤,០០០$។១០.រដ្ឋបាលស្រុកស្អាង ថវិកាចំនួន ៦០០០$។