ខេត្តកណ្ដាល៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដោយខុសច្បាប់ ដើម្បីអោយអជ្ញាធរ ដោះលែងយុវជនម្នាក់ ដែលអជ្ញាធរបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី30 ខែឧសភា នេះ ។ ទទួលបានព័ត៌មានភ្លាម អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដល់ទីតាំងចំនុចបិទផ្លូវផ្ទាល់ ប្រជាពលរដ្ឋក៏បានយល់ព្រមទទួលយកការសម្របសម្រួល និងត្រឡប់ទៅលំនៅឋានវិញ ដេីម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី នូវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ នៅសាលាស្រុកកៀនស្វាយ។