រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរអង្គភាព ជុំវិញខេត្តមួយចំនួន និងរដ្ឋបាលស្រុកកៀនស្វាយ នាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ទទួលថវិកាពីមន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត និងរដ្ឋបាលស្រុកកៀនស្វាយ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ មន្ទីរទាំងអស់ ក៏ដូចជារដ្ឋបាលស្រុកកៀនស្វាយ ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

ឯកឧត្តម បន្តថាថវិកា ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសកម្ពុជា ពិសេសក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

មន្ទីរដែលនាំយកថវិការួមមាន៖

១-មន្ទីរសាធារណៈការដឹកជញ្ជូនខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន ៥,០០០USD ( ប្រាំពាន់ដុល្លារសហរដ្ឋ អាមេរិក )

.២-មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន ២,៥០០USD ( ពីរពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក )

.៣-មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន ១,៥០០USD ( មួយពាន់ ប្រាំរយដុល្លារសហរដ្ឋ )

.៤-មន្ទីរទេសចរណ៍ខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន ២,៤០០,០០០រៀល ( ពីរលានបួនរយពាន់រៀល )

.៥-អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ បានឧបត្ថម្ភថវិកាចំនួន ៥,០០០USD ( ប្រាំពាន់ដុល្លារ សហរដ្ឋអាមេរិក )

អត្ថបទទាក់ទង