ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញចុះសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋទាំង០៧ ភូមិស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរស្រុកអង្គស្នួលបានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋតាមភូមិនិមួយៗដើម្បីសម្របសម្រួល រងចាំធ្វើការដោះស្រាយតាមនីតិវិធីទៅតាមច្បាប់។
គួរបញ្ជាក់ថាភូមិទាំង៧នោះ រួមមាន ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរី ។