ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមប្រព័ន្ធ Video Conference (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
កិច្ចប្រជុំធ្វើឡើងដើម្បីត្រួតពិនិត្យលើទិន្នន័យនៃការស្រាវជ្រាវប្រជាពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ (គឹតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១) និងការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក តាមបណ្ដាក្រុង ស្រុក និងដើម្បីសង្កេតនិងវាយតម្លៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ដែលកំពុងឆ្លងរាលដាលនៅតាមបណ្ដារោចក្រ និងពន្ធនាគារខេត្ត។ #គីម រិទ្ធី #kimrithy