ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ព្រមទាំង លោកខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញចូលរួមក្នុងវេទិការដោះស្រាយទំនាស់ដីធ្លី (ដីតាបារាំង) ដោយដឹកនាំដោយ លោក ហេង វាសនា ប្រធានក្រុមការងារ IRC ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារអន្តរក្រសួង ជាមួយបងប្អូនប្រជាពលរដ្ឋទាំង ០៧ភូមិ ដែលមកពី ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរី ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។