រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យមើលដំណើរការ នៃការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើងទៅ នៅក្នុង​មូលដ្ឋាន ក្រុុងតាខ្មៅ ក្នុងសង្កាត់កំពង់សំណាញ់ បានអនុវត្តតាម​ការណែនាំរបស់រដ្ឋបាលខេត្ត និងតាមវិធានការរបស់ក្រសួងសុខាភិបាល បានចាប់ផ្តើម​ទៅ​យ៉ាង​រលូន នៅ​ថ្ងៃទី​១០ មិថុនា​នេះ ។​

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងបែបនេះ គណៈពេលដែលលោកជំទាវ ចុះពិនិត្យមើលដោយផ្ទាល់ នៃដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅវិទ្យាល័យហ៊ុន សែន ខ្ពប់វែង ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

លោកជំទាវ បានបន្តថា អាជ្ញាធរមូលដ្ឋាន បានសហការ​យ៉ាង​ល្អ ជាមួយ​ក្រុមគ្រូពេទ្យ​ដោយ​តម្រូវ អោយ​បងប្អូន ប្រជាពលរដ្ឋ តម្រង់​ជា​ជួរ​យ៉ាង មាន​សណ្តាប់ធ្នាប់ និងការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់ នូវ​ការរីក​រាលដាល ជម្ងឺ​កូ​វីដ​-១៩ ក៏បាន​ធ្វើឡើង​យ៉ាង​ល្អ ផងដែរ​ ។

សូមបញ្ជាក់ថា ដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ។

អត្ថបទទាក់ទង