រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ម៉ាសចំនួន២០កេសធំ ស្មើនឹង៥ម៉ឺនបន្ទះ ត្រូវបានផ្ដល់ជូនរដ្ឋបាលខេត្តកណ្ដាល ដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល ទទួលបានម៉ាស ចំនួន២០កេសធំ ស្មើនឹង៥ម៉ឺនបន្ទះ បានមកពីការផ្ដល់ជូនដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងនោះឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ចូលរួមជាមួយដោយថ្នាក់ដឹកនាំខេត្ត នាយក នាយករងរដ្ឋបាលខេត្ត បានចូលរួមទទួលពី ឯកឧត្ដម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភម៉ាស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

អត្ថបទទាក់ទង