ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីលោក ឆាត់ សុភាព នាយកអង្គការទឹកស្អាត១០០១ ដែលបានឧបត្ថម្ភនូវ បាដា ចាក់វ៉ាក់សាំងបង្ករជំងឺកូវីដ-១៩ ចំនួន៦០ផ្ទាំង ប្រដាប់បាញ់អាកុល ៤ប្រដាប់ ម៉ាស់ ០៨កេសធំ សាប៊ូ០៣កេសធំ ឆុងផឹកទឹក (២០លីត) ៥០ធុង ឈុតការពារធម្មតាពេលចាក់វ៉ាក់សាំង ចំនួន១០០ឈុតនិងឈុតការពារកម្រិតខ្ពស់ចុះចំនួន១០០ឈុត សម្រាប់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងស្រុកកណ្ដាលស្ទឹងដើម្បីរួមចំណែកក្នុងការចូលរួមទប់ស្កាត់ នឹងជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងឆ្លងរាលដាលនៅក្នុងស្រុកកណ្ដាលស្ទឹង។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអរគុណយ៉ាងជ្រាជ្រៅ ចំពោះអំណោយ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា និងក្នុងកាលៈទេសៈដែលស្រុកកណ្ដាលស្ទឹង កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ ៕
85855 SharesLikeCommentShare