រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូមន្ត្រីរាជការ មកចូលរួមក្នុងពិធីបុណ្យ គម្រប់៧ថ្ងៃសពឧបាសិកា ហម អ៉ីម នៅខេត្តកំពង់ចាម

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូខេត្ត រួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរជុំវិញខេត្ត អញ្ជើញមកចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃ និងរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ សពឧបាសិកា ហម អ៉ីម ត្រូវជាម្តាយក្មេករបស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូខេត្តកណ្តាលបានថ្លែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឧបាសិកា ហម អ៉ីម ដែលជាការបាត់បង់នូវ មាតា និងជីដូន ដែលជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ របស់កូនចៅ និងក្រុមគ្រួសារ ។ នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត និងប្រតិភូខេត្ត បានឧទ្ទិស បុណ្យកុសលជូនវិញ្ញាណក្ខន្ធនៃសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង