ខេត្តកណ្តាល៖រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា តំណាងឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសពចំនួន ២គ្រួសារ ដែលស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់) នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
លោក ទៀង សុគន្ធ នាយកសាខាក៏បាន សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់ដែលបានស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់)។ ក្នុងឱកាសនោះលោកនាយកសាខាក៏បានលើកឡើងថា ជាគោលការណ៍របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺទីណាប្រជាពលរដ្ឋមានទុក្ខ លំបាកកាកបាទក្រហមត្រូវទៅដល់ទីនោះ ដើម្បីជួយដោះស្រាយនិងសម្រាលនូវការលំបាកឲ្យបានទាន់ពេលវេលា ដោយ នាំយកអំណោយជាស្បៀងអាហារ និងជាសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៅជួយឧបត្ថម្ភជាបន្ទាន់ និងមិនបានប្រកាន់វណ្ណៈ ពូជសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះអ្វីឡើយ គឺដោយផ្អែកតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហមអន្តរជាតិ ។ អំណោយមនុស្សធម៌ដែលបាន ឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួចស្តួចស្តើងមិនបានសមទៅនឹងទំហំនៃការបាត់បង់សមាជិកគ្រួសារក៏ពិតមែន ប៉ុន្តែ វាក៏អាចជួយសម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ ។
សូមបញ្ជាក់ជូនថា៖ គ្រោះធម្មជាតិ (រន្ទះបាញ់) ដែលបណ្តាលអោយប្រជាពលរដ្ឋចំនួន២នាក់បានស្លាប់គឺកើតហេតុនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣ និង ៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។• ជនរងគ្រោះ ០២នាក់ (ស្លាប់)១ ឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរ នេសាទ២ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំជនជាតិឥស្លាម មុខរបរនេសាទអ្នកទាំងពីរមានទីលំភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារសពក្នុង១គ្រួសារទទួលបាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស ប្រេងឆា២ដប ម៉ាស់១ប្រអប់ ជែល២ដប និងថវិកា៤០ម៉ឺនរៀល។