រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អគ្គនាយកក្រុមហ៊ុន អ៉ីស្ដ អេស៊ាន ជាយ័ន រៀលអ៉ីស្ទេត ឯ.ក នាំយកអំណោយ ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជាម៉ាស ចំនួន២ម៉ឺនបន្ទះ និងកញ្ចប់សុខភាព Jovan ចំនួន៤០កញ្ចប់ ពីលោក KONG JAINMING អគ្គនាយកក្រុមហ៊ុន អ៉ីស្ដ អេស៊ាន ជាយ័ន រៀលអ៉ីស្ទេត ឯ.ក សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់ លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល តាមរយៈការផ្ដល់អំណោយ ជាម៉ាស និងកញ្ចប់សុខភាព ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលសកម្មភាពនេះ ប្រកបដោយទឹកចិត្តសប្បុរស និងសុទ្ធាជ្រះថ្លាបំផុត។

អត្ថបទទាក់ទង