រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយផែនការកិច្ចការពារកុមារ ផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាលើកុមារ

ខេត្តកណ្តល៖ផែនការកិច្ចការពារកុមារថ្នាក់ខេត្តផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាលើកុមារ ត្រូវ បានរៀបចំឡើងដោយផ្អែកលើការពិនិត្យឡើងវិញលើការអនុវត្តផែនការប្រតិបត្តិខេត្ត ស្តីពី ការពង្រឹងការថែទាំកុមារ ក្នុងការធ្វើសមាហរណកម្មកុមារចំនួន ៣០% ពីមណ្ឌលថែទាំកុមារ ឲ្យទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ។ ផែនការកិច្ចការពារកុមារនេះ គឺជាការបន្ត និង ជាការពង្រីកចំពោះផែនការប្រតិបត្តិខេត្ត ដែលបានបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងគោល បំណងពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ជារួមលើសពីការថែទាំជំនួស ព្រមទាំងពង្រឹងការ សម្របសម្រួលរវាងអ្នកពាក់ព័ន្ធនឹងកិច្ចការពារកុមារ និងអ្នកមានកាតព្វកិច្ច សំដៅលើក កម្ពស់ការថែទាំកាន់តែប្រសើរសម្រាប់កុមារ រួមទាំងការកសាងកម្លាំងការងារសង្គម និង បង្កើនសេវាកិច្ចការពារកុមារ នេះជាការលើកឡើងរបស់ លោកជំទាវ នួន នារតីសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការកិច្ចការស្ត្រី និកុមារខេត្តកណ្តាលនាព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២១ នៅសាលាខេត្តកណ្តាល។

លោកជំទាវបានបន្ថែមថា នៅត្រឹមឆ្នាំ២០២៣ ផែនការនេះ ត្រូវបាន រៀបចំឡើងក្រោមការដឹកនាំបច្ចេកទេស នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទា និងដឹកនាំប្រតិបត្តិការ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សម្របសម្រួលដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្រ្តី និងកុមារខេត្ត និងអង្គការ UNICEF ដោយមានកិច្ចសហការយ៉ាងសកម្មជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅក្នុងខេត្ត ដែលជាដៃគូនៃគម្រោង FCF/React និងដៃគូនៃកម្មវិធីភាពជាដៃគូសម្រាប់កិច្ច ការពារកុមារ (3PC) ដែលបានធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយគ្នាយ៉ាងសកម្មនៅ ខេត្តកណ្តាល នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ហើយផែនការកិច្ចការពារកុមារនេះ សម្រេចបានលទ្ធផលជោគជ័យតាមសូចនាករកំណត់ អាស្រ័យដោយអ្នកមានភារកិច្ច និងការទទួលខុសត្រូវក្នុងការអនុវត្តទាំងអស់ ដូចមានចែង ក្នុងផែនការនេះ បង្កើនការយល់ដឹង និងមានឆន្ទៈក្នុងការប្រតិបត្តិសំដៅធ្វើឲ្យកុមារនៅក្នុង ខេត្តកណ្តាល ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវកិច្ចការពារប្រកបដោយសមធម៌ពី ទម្រង់ផ្សេងៗ ដែលនាំឲ្យប៉ះពាល់ជាអវិជ្ជមានដល់ផ្នែកអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងការមិនអើពើ ការរើសអើង ដែលជាសិទ្ធិរបស់កុមារគ្រប់រូបត្រូវទទួលបានដូចៗគ្នា ក្នុង ចំណោមសិទ្ធិជាមូលដ្ឋានចម្បងទាំង៤ របស់កុមារ គឺ ·ការរស់រានមានជីវិត ការអភិវឌ្ឍ ការចូលរួម និងការការពារ” ដោយយើងគ្រប់គ្នាត្រូវកំណត់ក្នុងបេះដូង ថា កុមារ ឬស្សី កុមារជាអ្នកបន្តវេន កុមារជាធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថាចាប់តាំងពីប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធកុមារ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធិផលជាច្រើនគួរអោយកត់សម្គាល់ រួមទាំងការផ្តល់សច្ចាប័នលើលិខិតតុបការណ៍អន្តរជាតិ ការបង្កើតច្បាប់ជាតិ លិខិតបទដ្ឋាន ផែនការយុទ្ធសាស្ត្រ និងផែនការជាតិពាក់ព័ន្ធនិងកុមារ។

លោកជំទាវ បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសានាបតីតេជោហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យមានសុខសន្តិភាពពេញលេញ ធ្វើឲ្យស្ថានភាពសង្គមមានលក្ខណៈល្អប្រសើរ កុមារត្រូវបានលើកស្ទួយ និងគោរពសិទ្ធិជាមូលដ្ឋានទាំងបួនមានលក្ខណៈល្អប្រសើរជាលំដាប់ ដោយឡែក កុមារនៅខេត្តកណ្តាល ក៏ដូចជាកុមារទូទាំងប្រទេសដែរ ត្រូវបានរាជរដ្ឋាភិបាលជំរុញការយកចិត្តទុកដាក់ថែទាំ ការពារពិសេសពីថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្ត ក្រុង ស្រុក មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ស្ថាប័នពាក់ព័ន្ធនឹងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយភាពទទួលខុសត្រូវតាមបណ្តាមូលដ្ឋាន សហគមន៏រៀងៗខ្លួន ប៉ុន្តែ កុមារមួយចំនួនកំពង់ស្ថិតក្នុងស្ថានភាពលំបាករងគ្រោះ និងងាយរងគ្រោះ ដែលបណ្តាលមកពីកត្តាជីវភាពក្រីក្រ អំពើហឹង្សាក្នុងគ្រួសារ ការកេងប្រវញ្ច័ពលកម្ម ការរងផលប៉ះពាល់ដោយ ជម្ងឺកូវីដ១៩ ការកេងប្រវញ្ច័ផ្លូវភេទ គ្រោះថ្នាក់ដោយប្រការផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ធម្មជាតិ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថានជាដើម។

លោកជំទាវអភិបាលរងខេត្តបានស្នើឲ្យសមាជិកសមាជិកាទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់នូវការ ធ្វើបទបង្ហាញសង្ខេបខ្លឹមសារ នៃផែនការកិច្ចការពារកុមារផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាលើកុមារ និងសូមអោយសមាជិក សមាជិការទាំងអស់ ទទួលយកផែនការនេះទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួន អោយកាន់តែ មានប្រសិភាពថែមទៀត ។

អត្ថបទទាក់ទង