ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំងទាំង៣ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព និងសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំង កំពុងការអនុវត្តស្មារតីលិខិតលេខ២៣ សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពទីតាំងផ្ទាល់មក ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបជាមួយម្ចាស់ដី ដែលមានប័ណ្ណកម្មសិទ្ធស្របច្បាប់ក្នុងលិខិតលេខ២៣ សជណ.ឧស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ។