ខេត្តកណ្តាល៖ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមជាមួយលោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញទស្សនៈកិច្ច និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ ប្រាក់ ស្ពាន់ នៅមជ្ឈមណ្ឌលសិប្បកម្មកោះចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងអាជ្ញាធរស្រុកពញាឮជាច្រើនរូប។
សូមបញ្ជាក់ថា៖ ក្នុងការដំណើរទស្សនៈកិច្ចនេះ គឺលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានគោលបំណងដើម្បីស្វែងយល់ពីផលិតផលទេសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍក្នុងតំបន់ ពិសេសគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ ទេសចរណ៍ក្នុងក្របខណ្ឌអន្តរជាតិរវាងកម្ពុជា និងសឹង្ហបុរីឲ្យកាន់តែប្រសើរឡើងថែមទៀត។