រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ប្រគេនទៀនព្រះវស្សា​ និងគ្រឿងឧបភោគ បរិភោគ ដល់វត្តចំពុះក្អែក

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បាននាំនៅទានព្រះវស្សារួមនិងគ្រឿងឧបភោគ បរិភោគទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។ តាមរយៈពិធីបុណ្យចូលព្រះវស្សានៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវទៀនព្រះវស្សាប្រគេន ១គូ អង្ករ៣តោន មី២០កេស ទឹកសុទ្ធ២០កេស ត្រីខ២០យួរ ទឹកត្រី១០យួរ និងថវិកា៥លានរៀល ។

អត្ថបទទាក់ទង