រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជីវករផ្សារតាខ្មៅចាស់ ដែលរងគ្រោះដោយភ្លើងឆេះតូប ចំនួន ២២តូប ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់បណ្តាអាជីវករផ្សេងៗទៀតដែលកំពុងប្រកបមុខរបក្នុងផ្សារតាខ្មៅទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនចាកចេញពីតូបរបស់ខ្លួន ត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើ នៅចង្ក្រានបាយ ភ្លើងធូបទៀនពេលសែនព្រេងផ្សេងៗ ត្រូវពន្លត់ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឲ្យរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិ ដូចករណីភ្លើងឆេះនេះទៀត។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដូច្នេះនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត និងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយអាជីវករផ្សារតាខ្មៅចាស់ចំនួន ២២គ្រួសារ ស្នើនឹង២២តូប ដែលរងគ្រោះដោយភ្លើងឆេះតូប ដែលហេតុការណ៍ឆេះតូបនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានថ្លែងនូវការចូលរួមសោកស្តាយជាមួយក្រុមគ្រួសារអាជីវករដែលបានរងគ្រោះដោយសារករណីភ្លើងឆេះនេះ និងបានណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារទាំងអស់ថា ស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ យើងទាំងអស់គ្នា ត្រូវរក្សាអនាម័យក្នុងការរស់នៅឲ្យបានល្អប្រសើ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា គឺ ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួនឲ្យជៀសផុតពីជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាល បានជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករទាំងអស់ដែលមិនទាន់ចាក់វ៉ាក់សាំ ការពារជំងឺកូវីដ-១៩ ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវត្រៀម នាំកូនចៅដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាផងដែរ នៅពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលរដ្ឋបាលខេត្ត បានចែកជូននាឱកាសនោះក្នុងមួយគ្រួសារទទួលបាន៖ទទួលបានអង្ករ ២៥Kg មី ២កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ម៉ាស់ ១ប្រអប់ ជែល១ដប និងថវិកា ៤០ម៉ឺនរៀល៕

អត្ថបទទាក់ទង