រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) ជួយឧបត្ថម្ភនូវសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ អំណោយជាសម្ភារៈ និងឱសថបុរាណថ្នាំចិន មួយចំនួនត្រូវបានក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) ជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយជាសម្ភារៈ និងឱសថបុរាណថ្នាំចិន ពីក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) សម្រាប់ជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖

-ម៉ាស ចំនួន ២២៨០ ម៉ាស-ថ្នាំឱសថបុរាណចិន លៀន ហ័រ ចំនួន ២០០ ប្រអប់-ម៉ាស៊ីនអុកស៊ីហ្សែនចំណុះ១០លីត្រ ចំនួន ០២គ្រឿង-សម្លៀកបំពាក់ការពារ PPE ចំនួន ១២ ឈុត។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

អត្ថបទទាក់ទង