រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់រវាងអនុគណៈកម្មការទី២ និងទី៤ ជាមួយរដ្ឋបាលរាជធានី ខេត្ត ដើម្បីត្រៀមទទួលពលករ ដែលនឹងវិលត្រលប់មកពីប្រទេសថៃ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ចូលក្នុងសហគមន៍

ខេត្តកណ្តាល៖ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់រវាងអនុគណៈកម្មការទី២ និងទី៤ ជាមួយរដ្ឋបាលរាជធានី ខេត្ត ដើម្បីត្រៀមទទួលពលករ ដែលនឹងវិលត្រលប់មកពីប្រទេសថៃ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ចូលក្នុងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមប្រព័ន្ធវីដេអូ(Zoom Meeting) នៅសាលាខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីអនុវត្តនូវសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៏ដូចជាប្រសាសន៍ណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅដល់ រាជធានី ខេត្តទាំងអស់ ក្នុងការត្រៀមលក្ខណៈរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាម រាជធានី ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើដល់រដ្ឋបាលរាជធានី ខេត្ត នៅទូទាំងប្រទេស ត្រូវត្រៀមសហការគ្នាអោយបានល្អ និងត្រៀមលក្ខណៈក្នុងការទទួលបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលក្នុងមូលដ្ឋានរៀងៗខ្លួន ពិសេសត្រូវត្រៀមកន្លែងធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាល ដើម្បីធានានូវការវិលត្រឡប់របស់បងប្អូនពលករ ប្រកបដោយភាពរលូន និងសុវត្ថិភាព។

អត្ថបទទាក់ទង