រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន៧៨នាក់ ដែលជាសះស្បើយពីជំងឺគ្រុនឈិក នៅស្រុកពញាឭ

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋដែលជាសះស្បើយពីជំងឺគ្រុនឈិក ចំនួន៧៨នាក់ ស្ថិតនៅឃុំចំនួន០៣ គឺឃុំកំពុងលួង ឃុំផ្សារដែក និងឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្ដាល។

មានប្រសាសន៏នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករឭក។

ឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ សម្ដេចតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានឱ្យដឹងទៀយថា ជំងឺគ្រុនឈិកធ្វើអោយអ្នកដែលបានឆ្លងជំងឺនេះ មានអការៈក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមាន ឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ហើយជំងឺនេះឆ្លងតាមរយៈមូសខ្លាញីគឺជាភ្នាក់ងារចម្លង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ណែនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្ការ និងការពារជំងឺកូវីដ-១៩ រួមមាន៣ការពារ និង៣កុំ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

អំណោយដែលសាខាបានផ្ដល់ជូន អ្នកដែលបានជាសះស្បើយទាំង៧៨នាក ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០ គីឡូក្រាម ,ទឹកសុទ្ធ ១កេស ,ត្រីខ ១ យួរ ,មី ១កេស ,អាល់កុល ១ដប ,ម៉ាស ១០បន្ទះ ,និងថវិកា ៥ម៉ឺនរៀល។

អត្ថបទទាក់ទង