រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សាវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាល រាជធានី-ខេត្ត តាមរយៈប្រព័ន្ធ Online Zoom Meeting

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាល រាជធានី-ខេត្ត តាមរយៈប្រព័ន្ធ Online Zoom Meeting នៅរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តកណ្ដាល លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា គម្រោងក្នុងឆ្នាំ២០២១ របស់ខេត្តកណ្តាលមានចំនួន ៥៨គម្រោង ដោយក្នុងនោះ គម្រោងបានបញ្ចប់១០០% មានចំនួន ៩គម្រោង កំពុងអនុវត្តមានចំនួន ១៧គម្រោង និងមិនទាន់អនុវត្ត មានចំនួន ៣២គម្រោង។ ចំពោះគម្រោងដែលមិនអនុវត្តចំនួន ៣២គម្រោងនោះ ឯកឧត្តមអភិបាលរងខេត្តបានណែនាំ ដល់មន្ត្រីពាក់ព័ន្ធត្រូវជម្រុញដល់ ក្រុមហ៊ុន ត្រូវចុះអនវត្តគម្រោងឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាតាមការកំណត់។ ដោយឡែកសម្រាប់គម្រោងឆ្នាំ២០២២ រដ្ឋបាលខេត្តមានគម្រោងចំនួន ៦៩ដើម្បីអនុវត្ត។

អត្ថបទទាក់ទង