រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការ

ខេត្តកណ្ដាល៖ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ជូសជំរុញ ឬជូសទី៣ ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងគ្រូបង្រៀន ក្នុងក្របខណ្ឌខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តទៅ និង ពេលវេលា ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីរសៀល នៅតាមទីតាំង កំណត់ ដូចខាងក្រោម៖

- ក្រុងតាខ្មៅ មន្ទីរពេទ្យបង្អែក ជ័យជំនះ- ស្រុកកណ្តាលស្ទឹង មន្ទីរពេទ្យបង្អែក កណ្តាលស្ទឹង- ស្រុកកៀនស្វាយ មន្ទីរពេទ្យបង្អែក កៀនស្វាយ- ស្រុកខ្សាច់កណ្តាល មន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល- ស្រុកកោះធំ មន្ទីរពេទ្យបង្អែក កោះធំ- ស្រុកលើកដែក មន្ទីរពេទ្យបង្អែក លើកដែក- ស្រុកល្វាឯម មន្ទីរពេទ្យបង្អែក ល្វាឯម- ស្រុកមុខកំពូល មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុន សែន រកាកោង- ស្រុកអង្គស្នួល មន្ទីរពេទ្យបង្អែក អង្គស្នួល- ស្រុកពញាឮ មន្ទីរពេទ្យបង្អែក ពញាឮ- ស្រុកស្អាង មន្ទីរពេទ្យបង្អែក ស្អាង។

95395314 Comments62 SharesLikeCommentShare

អត្ថបទទាក់ទង