ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស ការធ្វើចត្តាឡីស័ក និងការពង្រឹងការអនុវត្តច្បាប់កូវីដ-១៩ ជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ឋ និងរដ្ឋបាលក្រុង-ស្រុក ទាំង១១ តាមប្រព័ន្ឋ(Video Zoom)។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា អនុគណៈកម្មាការមានភារៈកិច្ច រៀបចំកន្លែងធ្វើចត្តាឡីស័កអោយបានសមស្របទៅតាមស្ថានភាពវិវត្តនៃជំងឺកូវីត-១៩ ដោយត្រូវរៀបចំដាក់អ្នកសង្ស័យថាផ្ទុកមេរោគកូវីត-១៩ បំប្លែងខ្លួនថ្មី អោយនៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តាឡីស័កផ្សេងទៀត។ គ្រប់គ្រង់ការធ្វើចត្តាឡីស័ក និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវវិធានការធ្វើចត្តាឡីស័ក។
ឯកឧត្តម បានបន្តទៀតថា ត្រូវរៀចំផែនការសកម្មភាពក្នុងការគ្រប់គ្រងការនាំចូលជំងឺកូវីត-១៩ នៅតាមច្រកព្រំដែនគោក និងព្រំដែនទឹក ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រួតពិនិត្យការអនុវត្តពិន័យអន្តការណ៍ចំពោះបុគ្គលមិនគោរពដោយចេតនានៅវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុកដែលពាក់ព័ន្ឋតាមខ្សែបន្ទាត់ព្រំដែនត្រូវពង្រឹងការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ ក្នុងការលួចឆ្លងដែនខុសច្បាប់ និងរៀចចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាល អោយបានត្រឹមត្រូវតាមស្តង់ដា និងស្នើរអោយរដ្ឋបាលក្រុង-ស្រុក ទាំង១១ បន្តផ្សព្ធផ្សាយច្បាប់កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋអោយដល់តាមខ្នងផ្ទះ និងពង្រឹងវិធានការរដ្ឋបាលអោយបានល្អ ។