ខេត្តកណ្ដាល៖ សម្ភារៈមួយចំនួនរួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ ថ្នាំចិន និងម៉ាស់ សម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញប្រគល់ជូនប្រគល់កងកំលាំងទាំងបី និងមន្ទីរ អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសប្រគល់សម្ភារៈនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលកន្លងមកនៅក្នុងខេត្តកណ្ដាល ពិសេសការជួយដល់ប្រជាពលរដ្ឋ ដែលបានឆ្លងនូវជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាជំងឺ ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។
សម្ភារៈដែលបានផ្ដល់ជូនដល់កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្តរួមមាន៖
+ស្នងការនគរបាលខេត្តកណ្ដាល ទទួលបានអង្ករ ៥តោន ថ្នាំចិន ១កេស ទឹកស៊ីអ៊ីវ ១០០យួរ និងម៉ាស់ ១កេស។
+កងរាជអាវុធហត្ថខេត្តកណ្ដាល និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ទទួលបានអង្ករ ៣តោន ថ្នាំចិន ១កេស ទឹកស៊ីអ៊ីវ ៥០យួរ និងម៉ាស់ ១កេស។
+មន្ទីរអង្គភាពជុំវិញខេត្ត ទទួលបានអង្ករ ២តោន ថ្នាំចិន ២០ប្រអប់ និងម៉ាស់ ២០ប្រអប់។
+ខណ្ឌរដ្ឋបាលព្រៃឈើ ជលផល និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ទទួលបានអង្ករ ១តោន ឆ្នាំចិន ២០ប្រអប់ និងម៉ាស់ ២០ប្រអប់។