រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សប្បុរសជននានា នៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ រដ្ឋបាលខេត្តកណ្ដាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពីលោក គឹម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីង និងលោក មាន សុខន្តី អគ្គនាយក ក្រុមហ៊ុន ខន្តី ខេ&ធី ឯ.ក ដែលបាននាំយកអំណោយរួមមាន៖ ឱសថចិន លៀនហ័រ គិងវិន ចំនួន២កេសធំ ស្មើនឹង ៥០០ប្រអប់ ម៉ាស់ចំនួន ២០,០០០០បន្ទះ អង្ករចំនួន ០១តោន អង្ករធម្មជាតិបាត់តំបងចំនួន ១០០កញ្ចប់ និងមីចំនួន ១០០កេស ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។

ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អំណោយ ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល ។

ឯកឧត្តមអភិបាលបានបន្ថែមថា កាយវិការមនុស្សធម៌របស់ម្ចាស់អំណោយ នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលបានបញ្ជាក់ថា សំរាប់អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកតាមគោលដៅ ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទាំងអស់ ឯកឧត្តមក៏បានជូនពរដល់បងប្អូនសប្បុរសជនទាំងអស់ឲ្យមានសេចក្ដីសុខចម្រើន ហើយរដ្ឋបាលខេត្ត មានសេចក្តីរីករាយ និងស្វាគមន៍ជានិច្ចចំពោះការចូលរួមជួយគាំទ្របន្ថែមទៀតពី សប្បុរសជនទាំងអស់ផងដែរ។

អត្ថបទទាក់ទង