រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រែកសែម នៃស្រុកកោះធំ

ការចុះបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន១ភូមិ គឺភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១នេះដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។

នេះជាការលើកឡើងរបស់ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។លោកបានថ្លែងថា ក្រុមការងារជំនាញក្រោយពីការវាស់វែងបញ្ចប់ បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលកំណត់ព្រំបាន ១,០៦៩ ក្បាលដី។ក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លីហើយក្រុមការងារត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃបិទផ្សាយ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២១ ដោយមានគណកម្មការរដ្ឋបាល និងមន្ត្រីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី និងទទួលពាក្យបណ្តឹង ដើម្បីធ្វើការដោះស្រាយ។លោក គឹម ច័ន្ទបញ្ញា អភិបាលរងស្រុកកោះធំ បានមានប្រសាសន៍ថា ការបិទផ្សាយនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីមកពិនិត្យនិងផ្ទៀងផ្ទាត់ រាល់ឈ្មោះ ទំហំដី ក្រោយបញ្ចប់ការបិទផ្សាយដែលមានរយៈពេល១៥ថ្ងៃរួចហើយ ពុំមានបញ្ហាឫទំនាស់នោះក្រុមការងារនឹងធ្វើការចេញប័ណ្ណសំគាល់កម្មសិទ្ធិជូនដើម្បីគ្រប់គ្រងប្រើប្រាស់និងអាស្រ័យលើដីរបស់ខ្លួន។

ម្យ៉ាងទៀតដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ផងដែរហើយគឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ធ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើ ប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ធកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅភូមិស្វាយមាស ទាំងអស់អញ្ជើញ​មកពិនិត្យឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរលោក អភិបាលរងស្រុកក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន នៃស្រុកកោះធំ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ពីវីរុស កូវីដ១៩ ត្រូវធ្វើអនាម័យអោយបានគ្រប់ពេលវេលា ត្រូវពាក់ម៉ាស់ លាងដៃនិងអាល់កុល រឺជេលអោយបានញឹកញាប់ ត្រូវរក្សាគម្លាត់ពីគ្នា អោយបាន១,៥ម៉ែត្រនិងត្រូវធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួុងសុខាភិបាល ៣កុំ ៣ការពារ អោយបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទទាក់ទង