រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភូមិសាស្រ្ត ដែលមានហានិភ័យទាប

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំគ្រឹះស្ថានសាធារណៈ និងឯកជនតាមភូមិសាស្រ្តដែលមានហានិភ័យទាបទាំង ២៥រាជធានី-ខេត្ត ក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា តាមប្រព័ន្ធ Zoom Meeting ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បានស្នើដល់អភិបាលរាជធានី-ខេត្ត និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥ ត្រូវចុះពិនិត្យមើលស្ថានភាពតាមតំបន់ដែលមានហានិភ័យទាប ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា ចំពោះការបើកការសិក្សាឡើងវិញ គឺចាំបាច់ត្រូវសហការរគ្នា រវាងឪពុកម្តាយ របស់សិស្ស និងអជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលតាមដានសកម្មភាពរបស់សិស្ស និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងរក្សាអនាម័យ ជៀសវាងមានករណីឆ្លងណាមួយ ។

សូមបញ្ជក់ថា កិច្ចប្រជុំនេះគឺអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបើកដំណើរការឡើងវិញ នូវការសិក្សារបស់សិស្សានុសិស្ស នៅតាមភូមិសាស្រ្ត ដែលមានហានិភ័យទាប និងការឆ្លងជម្ងឺកូវីដ-១៩តិច ។

អត្ថបទទាក់ទង