ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ វិធីសាស្ត្រវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និង ករណីសិក្សាស្ដីពីការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ (zoom) ។
សិក្ខាសាលានេះ មានគោលបំណងពិនិត្យពីនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សរវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងវិធីសាស្ត្រនៃការវាយតម្លៃនិងទទួលស្គាល់អនុវិទ្យាល័យ និងសាលាបឋមសិក្សាគំរូ តាមអនុប្រធានបទ ស្តង់ដាសេវាសាធារណៈ ការគ្រប់គ្រងធនធានមនុស្ស ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ អាជ្ញាធរ សហគមន៍និងដៃគូអភិវឌ្ឍ និងនវានុវត្តន៍ និយាមការនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអង្គភាព ការរៀចំនិងកែលម្អបរិស្ថានអង្គភាព ។