រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងសុំមតិណែនាំក្នុងការបំពេញបេសកកម្ម ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ ឃឹម ឡាលី ប្រធានក្រុមចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេស និងមន្ត្រីមកពីនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងសុំមតិណែនាំក្នុងការបំពេញបេសកកម្ម ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ដើម្បីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ចំនួន ២,០០០,០០០(ពីរលាន)រៀល ដល់ក្រុមការងារដើម្បីបំពេញបេសកកម្ម និងជូនមន្រ្តីដែលជាសមាជិកក្រុមការងារក្នុងម្នាក់ៗនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មួយចំនួនផងដែរ៕

អត្ថបទទាក់ទង