រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលការកាយប្រឡាយទី២ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ និងពិនិត្យព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកង្វក់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលការកាយប្រឡាយទី២ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ និងពិនិត្យព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកង្វក់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានចាត់មន្ត្រីតាមមន្ទីរ​ជំនាញឲ្យចុះបូមលូ ស្តារប្រឡាយនៅក្នុងក្រុងជាបន្ទាន់ ដោយប្រើគ្រឿងចក្រ និងត្រូវយកកាកសំណល់ចេញពីក្នុងលូ ប្រឡាយ អោយអស់ដើម្បីរំដោះទឹក​ បើកមុខទឹក និងបន្ថែមល្បឿនទឹកហូរឲ្យបានទាន់ពេល ជៀសវាងមានការលិចផ្លូវ និងភូមិដ្ឋាន ដែលធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុង និងខូចផ្លូវជាដើម នៅពេលមានភ្លៀងធំម្តងៗ។

ឯកឧត្តម អភិបាលរងខេត្តបានបន្តណែនាំ ដល់បងប្អូនរស់នៅក្នុងមូលដ្ឋានសូមជួយធ្វើអនាម័យ និងសំអាតបរិស្ថាន ត្រូវបោះសំរាម ព្រមទាំងកាកសំណល់ផ្សេងៗចូលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល ជៀសវាងកុំឲ្យសំរាមហូរចូលក្នុងលូនៅពេលភ្លៀងដែលធ្វើឲ្យស្ទះលូបង្កឲ្យមានការលិចផ្លូវ និងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង