ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ កែសម្រួលនិយមន័យ នៃនិមិត្តសញ្ញា និងរបស់រដ្ឋបាល ឃុំ សង្កាត់ ស្រុក ក្រុង នៃខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថា នេះជាការប្រជុំពិភាក្សាលើការកែសម្រួលនិយមន័យនៃនិមិត្តសញ្ញាសម្រាប់ក្រុង ស្រុកនីមួយៗ ដើម្បីកំណត់និយមន័យនៃនិមិត្តសញ្ញាសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្តសម្រេច មុននឹងផ្ញើទៅក្រសួងមហាផ្ទៃ ។
ឯកឧត្តមអភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក ត្រូវ ផ្តោតសំខាន់លើនិយមន័យនៃនិមិត្តសញ្ញាតំណាងឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់របស់ខ្លួន ដោយជ្រើសរើសយកសក្តានុពល ឬប្រវត្តិទាក់ទងទៅនឹងឃុំ សង្កាត់ ស្រុក ក្រុង របស់ខ្លួន ។
ឯកឧត្តម បានបន្តថា ការបង្ហាញពីនិយមន័យនៃនិមិត្តសញ្ញានាពេលនេះនូវមានចំណុចខ្វះខាតមួយចំនួនត្រូវចូលរួមធ្វើការកែលម្អ ដូច្នេះក្រុង ស្រុកនីមួយៗ ត្រូវឈ្វេងយល់អំពីសក្តានុពល សមិទ្ធផលដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋាន ឬប្រវត្តិទាក់ទងក្នុងមូលដ្ឋានរបស់ខ្លួន ទើបយើងកំណត់យកនិមិត្តសញ្ញាសម្រាប់សម្គាល់ឃុំ សង្កាត់ ក្រុង ស្រុក របស់ខ្លួន ឱ្យសមស្រប និងឈានយកនិយមន័យនៃនិមិត្តសញ្ញារបស់ឃុំ សង្កាត់ ស្រុក ក្រុងដើម្បីប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ៕ #គីម រិទ្ធី #kimrithy