រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយជាអង្ករ និងថវិកា ពីចុងភៅ ផុន ឡៃ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្ដាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល អញ្ជើញទទួកអំណោយ ពីចុងភៅ ផុន ឡៃ ជាអង្ករចំនួន ១០៥ បាវ ស្មើនឹង ២៦២៥គីឡូក្រាម និងថវិកា៥លានរៀល សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងឱកាសទទួកអំណោយ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភៅ ផុន ឡៃ ដែលបានចូលរួមឧត្ថម្ភអង្ករ និងថវិការ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការងារ គ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កាយវិការរបស់ភៅ ផុន ឡៃ សម្ដែងនូវទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ពោរពេញដោយក្តីសប្បុរសរបស់ លោក និងលោកស្រី ព្រមទាំងគ្រួសារ គឺជាកាយវិការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជួយគ្នា ក្នុងគ្រាលំបាក និងត្រូវបានចងចាំទុកដោយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលជារៀងរហូត។

អត្ថបទទាក់ទង