រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមហ៊ុនអិមដាប់បែលយូជី(ខេមបូឌា)ឯក នាំយកអង្ករ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាលទទួលអំណោយ អង្ករ ចំនួន៤តោន ពីក្រុមហ៊ុនអិមដាប់បែលយូជី(ខេមបូឌា)ឯក ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ក្រុមហ៊ុនអិមដាប់បែលយូជី(ខេមបូឌា)ឯក ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បញ្ចាក់ថារដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩។ជាមួយគ្នានោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមគោរពអនុវត្តអោយខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន «៣ការពារនិង៣កុំ»។

សូមបញ្ចាក់ថា៖ក្រុមហ៊ុនអិមដាប់បែលយូជី(ខេមបូឌា)ឯក បានបង្កើត(កម្មវិធីសប្បុរសធម៌អង្ករ១០០តោន)ទូទាំងសាខាខេត្តក្រុងចំនួន៥០សាខា ដោយឡែកនៅក្នុងក្រុងតាខ្មៅមានចំនួន២សាខា។

អត្ថបទទាក់ទង