រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណោះសំណាលជាមួយមន្រ្តីសាលាខេត្តកណ្ដាល នាឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណោះសំណាលជាមួយមន្រ្តីសាលាខេត្តកណ្ដាល នាឱកាសបុណ្យភ្ជុំបិណ្ឌ ។ ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរដល់មន្ត្រីរាជការ គ្រប់ការិយាល័យ ដែលបានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំបំពេញភារៈកិច្ច និងការងារ បានយ៉ាងល្អប្រសើរ ជូនដល់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ និងកិច្ចការដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ទោះបីបច្ចុប្បន្នប្រទេសជាតិបានជួបវិបតិ្តកូវីដ១៩ ក៏មន្រ្តីរាជការរបស់រដ្ឋបាលខេត្តយើង បានតស៊ូ ខិតខំបំពេញការងារបានល្អប្រសើរ ដោយបានអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ( ៣កុំ ៣ការពារ ) និងបានជំរុញការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានគ្រប់ដំណាក់កាល ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្រី្តរាជការដែលបំរើការងារក្នុងរដ្ឋបាលខេត្ត ត្រូវចូលរួមបន្តការខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរបន្ថែមទៀត ដោយប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

អត្ថបទទាក់ទង