ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ ប្រចាំខែតុលា ឆ្នាំ២០២១ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និង កុមារ ខេត្តកណ្តាល។ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពីសំណាក់ លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរដែលពាក់ព័ន្ធ ដែលមានរបៀបវារៈកិច្ចប្រជុំរួមមាន៖
១.ពិនិត្យ ពិភាក្សាកំណត់ហេតុកិច្ចប្រជុំប្រចាំខែកញ្ញា របស់គ.ក.ស.កខេត្ត (លើកទី២៧) អាណត្តិទី៣ ឆ្នាំ ២០២១ (ប្រធានគ.ក.ស.ក)
២. ពិនិត្យ ពិភាក្សារបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែតុលា ឆ្នាំ២០២១ (ប្រធាន គ.ក.ស.ក)
៣. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់គ.ក.ស.កខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១
៤. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា (សមាជិក គ.ក.ស.ក តាមមន្ទីរពាក់ព័ន្ធ)
៥. បញ្ហាផ្សេងៗ៦. មតិបូកសរុប និង បិទអង្គប្រជុំ (ប្រធាន គ.ក.ស.ក)។