រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ នៅឃុំកោះរះ ស្រុកល្វាឯម

ខេត្តកណ្តាល៖ អាជ្ញាធរ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិកោះរះលើ និងភូមិកោះរះក្រោម ត្រូវត្រៀមលក្ខណះអោយបានគ្រប់គ្រាន់ដូចជាបង្គោលព្រំដីអោយបានច្បាស់លាស់ ឯកសារពាក់ព័ន្ធរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ.ល.ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែងបានឆាប់រហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានទាន់ពេលវេលា លោក ទៀង កុស្យារៈ បានថ្លែងបែបនេះក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ នៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។លោក​បបានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ហើយការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេក វិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុស ត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ដែល​កំពុង​អនុវត្ត ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី ។ នេះ​ជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោល នយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់ បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ ។ក្នុងឱកាសនោះ លោក ផៃ ចាន់សុភី អភិបាលរងស្រុកល្វាឯម បានអោយដឹងថាក្រោយពី​ការចុះបញ្ជី​ដីធ្លី​នេះ​រួច ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី អ្នកកាន់កាប់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ហើយ​តាមរយៈ នៃ​ប័ណ្ណកម្មសិទ្ធិ​នេះ​បងប្អូន​ប្រជាពលរដ្ឋ នឹងក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់​ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់ចែង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប​ណ្ណ័​កម្មសិទ្ធិ​នេះ គឺជា​ឯកសារ​គតិយុត្ត​សំរាប់​ជា​សំអាង នៅពេល​មាន​ជំលោះ​កើតឡើង បញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​។​​ជាមួយគ្នានេះ លោកអភិបាលរងស្រុក ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ យោគយល់ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ អោយទទួលបាន​ជោគជ័យ​នាពេលខាងមុខ៕

អត្ថបទទាក់ទង