រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចូលរួមក្នុងកិច្ចប្រជុំ ធ្វើសុពលភាពទិន្នន័យពានរង្វាន់សេវាសង្គមខេត្ត ជាមួយ ឯកឧត្ដម សង់ ពលរិទ្ធិ ទីប្រឹក្សា នៃក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្

ខេត្តកណ្ដាល ៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១បានអញ្ជើញជា ចូលរួមក្នុងកិច្ចប្រជុំ ធ្វើសុពលភាពទិន្នន័យពានរង្វាន់សេវាសង្គមខេត្ត ជាមួយ ឯកឧត្ដម សង់ ពលរិទ្ធិ ទីប្រឹក្សា នៃក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធ ។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះវត្តមានរបស់ឯកឧត្ដម សង់ ពលរិទ្ធិ និងសហការីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះមកខេត្តកណ្ដាល ក្នុងរយៈពេលពីរថ្ងៃ នាថ្ងៃទី១០-១១ ខែវិច្ចិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណងចូលរួមពិនិត្យ និងធ្វើសុពលភាពទិន្នន័យកម្មវិធីពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលខេត្តកណ្ដាល សំដៅគាំទ្រលើនីតិវិធី និងបច្ចេកទេស ដល់រដ្ឋបាលខេត្ត ក្នុងការចុះធ្វើសុពលភាពទិន្នន័យដល់រដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលសង្កាត់ព្រែកហូរ នាពេលនេះផងដែរ។លោកជំទាវបន្តថា ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមការអនុញ្ញាតិគោរពជម្រាបជូនដល់ឯកឧត្ដម លោកលោកស្រី ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១ នាពេលកន្លងមក គឺរដ្ឋបាលខេត្ត បានទទួលវគ្្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ zoom meeting ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមាហាផ្ទៃ និងបានធ្វើការបណ្ដុះបណ្ដាលបន្តជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ និងរដ្ឋបាលឃុំសង្កាត់ចំនួន៤៣ នៃខេត្តកណ្ដាល លើប្រធានបទស្ដីពី កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២១ កន្លងមក តាមប្រព័ន្ធអនឡាញ zoom meeting។ លោកជំទាវ បានបញ្ចាក់ថា ដោយផ្អែកលើនិតិវិធី និងបច្ចេកទេស ដែលជាការងារ ក្នុងការធ្វើសុពលភាពទិន្នន័យទាំងនេះ រដ្ឋបាលខេត្តពិតជាត្រូវការជាចាំបាច់ក្នុងការគាំទ្រពីក្រុមការងាររបស់ថ្នាក់ជាតិ ដើម្បីចូលរួមគាំទ្រ និងណែនាំដល់ក្រុមការងារថ្នាក់ខេត្ត ក្នុងដំណើរការចុះធ្វើសុពលភាព ទិន្នន័យដល់រដ្ឋបាលក្រុងស្រុក ហើយក្រុង-ស្រុក ត្រូវធ្វើសុពលភាពទិន្នន័យជាមួយរដ្ឋបាលឃុំសង្កាត់បន្តផងដែរ។

អត្ថបទទាក់ទង