ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣០ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការរដ្ឋបាលខេត្ត។របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖១-មតិថ្លែងបើកអង្គប្រជុំរបស់ក្រុមប្រឹក្សា (ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត)២-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្ត(អានដោយលោកនាយករដ្ឋបាលសាលាខេត្ត) ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (អានដោយលោកនាយករដ្ឋបាលសាលាខេត្ត) ។-របាយការណ៍ស្តីពីការគ្រប់គ្រងកាកសំណល់រឹង រាវ(សំរាម) នៅទូទាំងខេត្ត (ដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត) ។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារជាសមិទ្ធផលសំខាន់ៗ សម្រេចបានក្នុងរយៈពេល ៥ឆ្នាំ(២០១៧-២០២១) របស់រដ្ឋបាលខេត្តកណ្តាល (ដោយលោក នាយករដ្ឋបាលសាលាខេត្ត) ។៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវា រដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ (អានដោយនាយិកា ទីចាត់ការហិរញ្ញវត្ថុខេត្ត)៦-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត៖៧-ផ្សព្វផ្សាយ ៖អនុក្រឹត្យលេខ ១៦៤អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ដោយលោកនាយករដ្ឋបាលសាលាខេត្ត) ។អនុក្រឹត្យលេខ ៨០១២ អនក្រ.បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីក្រមសីលធម៌មន្ត្រី មានសមត្ថកិច្ចក្នុងការសិក្សារៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សាធាណៈ (ដោយលោកនាយករដ្ឋបាលសាលាខេត្ត)លិខិតលេខ ៨ ១២២ សហវ/អទច ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីសំណើសុំរៀបចំដាក់ ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២២ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូលបង់ចូលថវិការាជធានី ខេត្ត (ដោយលោកនាយករដ្ឋបាលសាលា ខេត្ត) ។ប្រកាសអន្តរក្រសួងលេខ ១៧៦ប្រក.សក.ដជគ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធី នៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ (ដោយលោកនាយករដ្ឋបាលសាលា ខេត្ត) ។- ប្រកាសអន្តរក្រសួងលេខ ៥០០សហវ.ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យ អនុវត្តគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងថវិកា និងធនធានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ (ដោយលោកនាយករដ្ឋបាលសាលាខេត្ត) ។ ប្រកាសអន្តរក្រសួងលេខ ៥២៥សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ស្តីពីការក សម្រួល និងកំណត់គោលរបបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩(ដោយលោកនាយករដ្ឋបាលសាលាខេត្ត) ។ លិខិតលេខ ១៨៥០សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការ ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត (ដោយលោក នាយករដ្ឋបាលសាលាខេត្ត) ។៨-បញ្ហាផ្សេងៗ ៖៩-មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា (ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត)។