រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការប្រឡង​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​ថ្នាក់ក្រោមជាតិ សម្រាប់​ខេត្តកណ្តាលឆ្នាំ ២០២០ នឹង​ធ្វើឡើង​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា

(ខេត្តកណ្តាល)៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​ខេត្តកណ្តាល នឹងធ្វើ​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ​នៅក្នុង ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​ថ្នាក់ក្រោមជាតិសម្រាប់​ឆ្នាំ ២០២០នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ​។ឯកឧត្តម អ៉ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបានបោះជំហានទៅមុខមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់ សិទ្ធអំណាច និងធនធានទាំងនោះសម្រាប់ផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានកត់សម្គាល់ឃើញថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ទីផ្សារការងារក្នុងវិស័យឯកជនមានការថយចុះ ហើយពេលដែលមានបើកការប្រឡងជ្រើសរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលវិញនេះ យុវជនដែលបញ្ចប់ការសិក្សា ឬ អ្នកដែលធ្លាប់មានការងារធ្វើក្នុងវិស័យឯកជន គេអាចងាកមកច្រើនក្នុងការរកក្របខ័ណ្ឌការងាររដ្ឋ។ ​ឯកឧត្តមបានបញ្ជាក់ថា នៅពេល​ប្រឡង បេក្ខជន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ចាំបាច់​មួយចំនួន ដូចជាប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត​។​ សូមបញ្ជាក់ថា៖មុខវិជ្ជានៃការប្រឡងមានដូចជា ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ៖ព្រឹក ម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩:៣០នាទី-វិញ្ញាសាជំនាញឯកទេស និងភាសាអង់គ្លេស រយៈពេល២ម៉ោង មានចំនួន ៥៣នាក់ ស្រី២១នាក់ក្របខ័ណ្ឌមន្ត្រីក្រមការ ៖ព្រឹក ម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩:៣០នាទី-វិញ្ញាសាជំនាញឯកទេស និងភាសាអង់គ្លេសរយៈពេល២ម៉ោង មានចំនួន៤៩នាក់ ស្រី២៥នាក់ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ៖ម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩:៣០នាទី-វិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា រយៈពេល ០២ ម៉ោង មានចំនួន៧៥នាក់ ស្រី៤៤នាក់ ដែលមានបេក្ខជនសរុប ១៧៧នាក់ ស្រី ៩៩នាក់ ក្នុងនោះក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន ក្របខ័ណ្ឌ (ក)ចំនួន ៣នាក់ ក្របខ័ណ្ឌ(ខ)ចំនួន៣នាក់ ក្របខ័ណ្ឌ(គ)ចំនួន២នាក់ដែលមណ្ឌលប្រឡងស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែនតាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល៕

អត្ថបទទាក់ទង