ខេត្តកណ្តាល៖ រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ខប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ ប្រចាំខែវិច្ជិការ ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងដោយបានការចូលរួមពីសំណាក់លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្តាល បានអោយដឹងថា លទ្ធផលការងារប្រចាំខែវិច្ជិការ ដែលបានអនុវត្ត៖១-ការងារសុខមាលភាពកុមារ= បច្ចុប្បន្នកុមារកំព្រា និងកុមារពិការសរុបចំនួន៥៧៧នាក់ ស្រី២៤២ កំពុងស្នាក់នៅមណ្ឌលថែទាំចំនួន១៧កន្លែង ក្នុងនោះស្នាក់នៅមណ្ឌលរដ្ឋ១កន្លែង មានកុមារ១៦នាក់ ស្រី៧នាក់ មណ្ឌលអង្គការក្រៅរដ្ឋាភិបាល១៦កន្លែង មានកុមារ៥៦១នាក់ ស្រី២៣៤នាក់។បានចុះប៉ាណ់ប្រមាណគ្រួសារកុមារចំនួន២នាក់ នៅមណ្ឌលអភិវឌ្ឍន៏កុមារកម្ពុជា បានធ្វើសមាហរណកម្មកុមារចំនួន២នាក់ ចេញពីមណ្ឌលអភិវឌ្ឍន៏កុមារកម្ពុជា ទៅរស់នៅជាមួយសាច់ញាតិនៅរាជធានីភ្នំពេញ១នាក់ និងខេត្តកំពង់ឆ្នាំង១នាក់។
បានចុះតាមដាន និងសួរសុខទុក្ខគ្រួសារកុមារចំនួន៣៣នាក់ ស្រី៩នាក់ នៅក្នុងស្រុកកៀនស្វាយចំនួន៤នាក់ ស្រី២នាក់ ក្រុងតាខ្មៅចំនួន១៥នាក់ ស្រី៥នាក់ និងស្រុកស្អាងចំនួន១៤នាក់ ស្រី២នាក់។២-ការងារសុខភាពស្ត្រី និងកុមារ= ស្ត្រីសម្រាលកូនសរុបមានចំនួន ១.៩០៥នាក់ ស្រ្តីពិនិត្យផ្ទៃពោះលើកទី១ ចំនួន២.១៨០នាក់ លើកទី២ ចំនួន១.៥៨១នាក់ លើកទី៣ ចំនួន១.៤៥៩នាក់ លើកទី៤ ចំនួន១.៣៤០នាក់ សម្រាលដោយវះកាត់ចំនួន៦៥នាក់ និងពន្យាកំណើត៤៩.៦១៥នាក់ ស្ត្រីទទួលFer60លើកទី១ ចំនួន២.២៤២នាក់ ស្ត្រីទទួលFre90លើកទី២ ចំនួន១.៧៧៨នាក់ ស្ត្រីទទួលFer42ក្រោយសម្រាលចំនួន១.៩០៥នាក់ ការពិនិត្យក្រោយសម្រាលលើកទី១ចំនួន១.៩០៥នាក់ លើកទី២ចំនួន១.៣៨៨នាក់ លើកទី៣ចំនួន៩២៥នាក់ លើកទី៤ចំនួន១៨៧នាក់ អភិបាលមន្ទីរពេទ្យចំនួន១ និងអភិបាលមណ្ឌលសុខភាពចំនួន៩កន្លែង។