(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ Zoom នៅសាលាខេត្តកណ្តាលក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។គោលបំណងក្នុងកិច្ចប្រជុំនេះ គឺជំរុញឱ្យកិច្ចដំណើការចាក់វ៉ាក់សាំង ត្រូវតែមានដំណើរការរលូនល្អ លឿនឆាប់រហ័សតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដោយមិនគិតកម្រៃ តម្លាភាព មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍អ្វីទាំងអស់ ។ #គីម រិទ្ធី #kimrithy