រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការ​គណ:រដ្ឋមន្រ្តី​ ក្រោមអធិបតីភាពឯកឧត្តម នាយកឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការ​គណ:រដ្ឋមន្រ្តី​ ក្រោមអធិបតីភាពឯកឧត្តម នាយកឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ក្នុងកិច្ចប្រជុំនេះដែរ ក៏បានការចូលរួមពីឯកឧត្តម លោកជំទាវ​ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍​ លោក​ លោកស្រី​ ជារដ្ឋមន្រ្តី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គលេខាធិការ​ អគ្គនាយក​ អភិបាល​ខេត្ត​ អគ្គលេខាធិការ​រង​ អគ្គស្នងការរងនគរបាលជាតិ​ បញ្ជាការរងកងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ អភិបាលរងខេត្ត​ ប្រធាននាយកដ្ឋាន​ មកពីក្រសួងសមាជិកអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ ។ គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីត្រួតពិនិត្យ និងពិភាក្សា​លេីការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល ០៩ខែ​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៦។

អត្ថបទទាក់ទង