ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអាវរងា ចំនួន ៥០គីប និងភួយចំនួន ៥០គីប ពីគ្រួសារ 7NG ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសក្នុងរយៈពេលនៃការធ្លាក់ចុះនូវសីតុណ្ហភាពនាពេលនេះ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ គ្រួសារ 7NG ដែលតែងតែបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ឯកឧត្តម បន្តថា សម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាទទួលរងនូវការធ្លាក់ចុះសីតុណ្ហភាពត្រជាក់។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងអាកាសធាតុត្រជាក់ ពិសេសចាស់ជរា។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា នឹងនាំយកភួយ និងអាវរងាទាំងអស់នេះ ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត។+104,816People reached223EngagementsBoost post