រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ឆ្នាំ២០២១ ក្រោម ប្រធានបទ ” គុណតម្លៃនៃការអនុវត្តអនាម័យ និងការសម្អាត “

(ខេត្តកណ្តាល)៖ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទ ខេត្តកណ្តាល និងលោក ចេង ឌីណា អភិបាលរងស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពក្នុង ទិវាជាតិលើកកម្ពស់ អនាម័យជនបទលើកទី១២ ក្រោម ប្រធានបទ " គុណតម្លៃនៃការអនុវត្តអនាម័យ និងការសម្អាត " នៅសាលាបឋមសិក្សាពោធិមាស ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។ ក្នុងឱកាសនោះដែរ លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាលបានលើកឡើងនូវបញ្ហាកង្វះទឹកស្អាត និងអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃដែលអាចបណ្តាលអោយយើងឆ្លងជម្ងឺផ្សេងៗបានយ៉ាងងាយស្រួលដូច្នេះយើងត្រូវចាំបាច់លាងសម្អាតដៃអោយស្អាតមុននឹងចាប់កាន់ចំណីអាហារ នឹងបានធ្វើការផ្សព្វផ្សាយណែនាំពីអនាម័យក្នុងការរស់នៅ នឹងធ្វើការអនុវត្តជាក់ស្តែងអោយប្រជាពលរដ្ឋ នឹងសិស្សានុសិស្ស បានឃើញបានយល់ច្បាស់ពីការសម្អាតដៃមុនចាប់កាន់ចំណីអាហារ ។

អត្ថបទទាក់ទង