រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពី ការបង់ប្រាក់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ ស្លាកសញ្ញា ផ្សេងៗនិងទូទាត់បំណុលឆ្នាំចាស់ របស់វិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងភូមិសាស្រ្តខេត្តកណ្តាល

(ខេត្តកណ្តាល)៖រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១នេះនៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំការបង់ប្រាក់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ ស្លាកសញ្ញា ផ្សេងៗនិងទូទាត់បំណុលឆ្នាំចាស់ របស់វិស័យព័ត៌មាន និងសោតទស្សន៍ ក្នងភូមិសាស្រ្តខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល និងដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និងក្រុមហ៊ុនដែលពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះអង្គប្រជុំបានពិភាក្សាលើស្លាកសញ្ញាផ្សេងៗរបស់ក្រុមហ៊ុន Sky Media

ក្រុមហ៊ុន Trust AC Co.,LTD

ក្រុមហ៊ុន C&T Advertising PTE.,LTD

ក្រុមហ៊ុន Cambo Advertising Co.,LTD

ក្រុមហ៊ុន MPA Advertising Co.,LTD

ក្រុមហ៊ុនស្រាបៀ Ganzberg

ក្រុមហ៊ុន Moon Media

ក្រុមហ៊ុនស្រាបៀ អង្គរ ក្រុមហ៊ុនស្រាបៀ កម្ពុជានិងទូទាត់បំណុលឆ្នាំចាស់ របស់វិស័យព័ត៌មាន និងសោតទស្សន៍។ សូមជម្រាបថា ក្រុមហ៊ុនស្រាបៀ និងក្រុមហ៊ុនផ្សព្វផ្សាយផ្សេងៗ ត្រូវមានកាតព្វកិច្ចមកបង់ថ្លៃសេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ អាហ្វីស ប៉ាណូនៅតាមទីសាធារណៈ និងតាមអគារពាណិជ្ជកម្មនានារបស់ក្រុមហ៊ុនក្នុងក្របខណ្ឌភូមិសាស្ត្រខេត្តកណ្តាល ស្របតាម អនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២១៧ របស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រកាសអន្តរក្រសួងលេខ១០០៣ សហវ,ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន។

អត្ថបទទាក់ទង