(ខេត្តកណ្ដាល) ៖ នារសៀលថ្ងៃទី ០៧ ខែឆ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំស្ដីពីការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទីភារកិច្ច ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងការផ្ដល់សេវាសាធារណៈ នៅសាលាខេត្តកណ្ដាល និងបណ្ដាសាលាក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការិយបរិច្ឆេទ ២០២០ និងបណ្ដាឆ្នាំពាក់ព័ន្ធ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមចំំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលលិច្ចល្អ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់គណៈប្រតិភូមួយក្រុមដឹកនាំដោយ ឯកឧត្ដម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការចុះធ្វើអធិការកិច្ច និងឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាលលើការអនុវត្តទួនាទីភារកិច្ច ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងការផ្ដល់សេវាសាធារណៈ នៅសាលាខេត្តកណ្ដាល និងបណ្ដាសាលាក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការិយបរិច្ឆេទ ២០២០ និងបណ្ដាឆ្នាំពាក់ព័ន្ធ ចាប់ពីថ្ងៃទី ០៦ ខែឆ្នូ ឆ្នាំ២០២១ រហូតដល់ចប់ភារកិច្ច។