រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តខេត្តកណ្តាល អនុញ្ញាតឱ្យកីឡាករ កីឡាការិនីការ៉ាតេ ចំនួន ២១នាក់ បានចូលជួបសម្ដែងការគួរសម

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១ កីឡាករ កីឡាការិនីការ៉ាតេ ចំនួន ២១នាក់ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។ ក្នុងការជួបសម្ដែងការគួរសមនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ កម្ពុជាយើងនឹងធើ្វជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម អាស៊ាន ដូចនេះកីឡាករ កីឡាការិនីការរ៉ាតេ ទាំង ២១នាក់ ត្រូវតែបន្តការហ្វឹកហាត់បន្ថែម ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមការប្រកួតជាមួយបណ្ដាលប្រទេស អាស៊ាន ដែលបានចូលរួមប្រកួតក៏ដូចជាការប្រកួតលើឆាកអន្តរជាតិ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គោលដៅ​នៃ​ការ​ហ្វឹកហាត់​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតកីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២២ និងការប្រកួតជើងឯកអាស៊ីលើកទី១៧ នៅទីក្រុង Almaty ប្រទេស KAZAKHSTAN ដែល​គ្រោង​ធ្វើឡើង​នាពេលឆាប់ៗនេះ ផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានឧបត្ថម្ភដល់កីឡាករ កីឡាការិនី ទាំង ២១នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ១០០ដុល្លារ គ្រូបង្វឹកមួយនាក់ថវិកា ៣០០ដុល្លារ និងជំនួយការគ្រូបង្វឹក ចំនួន ៥នាក់ ក្នុងមួយនាក់ៗ ២០០ដុល្លារ រួមនឹងសំលៀកបំពាក់មួយឈុត ព្រមទាំងឧបត្ថម្ភថវិកាចំនួន ២០លានរៀល សម្រាប់ការធើ្វដំណើរទៅប្រកួតជើងឯកអាស៊ីលើកទី១៧ នៅទីក្រុង Almaty ប្រទេស KAZAKHSTAN ផងដែរ ។

1071071 Comment3 SharesLikeCommentShare

អត្ថបទទាក់ទង