រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ព័ត៌មានថ្មីៗ

រដ្ឋបាល ខេត្តកណ្តាល សំរេចបន្តផ្អាកដំណើរការ ជាបណ្តោះអាសន្ន ផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសំរេចបញ្ចប់ការអនុវត្ត វិធានការរដ្ឋបាល សំរាប់ភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានកំណត់ជា តំបន់លឿងទុំ និងតំបន់លឿង ចាប់ពីថ្ងៃទី២០ឧសភា ឆ្នាំ២០២១ តទៅ

បងប្អូន កម្មករ កម្មការិនី ចំនួន២៦៨នាក់ នៅស្រុកអង្គស្នួល បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះវិញ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន កម្មករ កម្មការិនី ចំនួន២៦៨នាក់ នៅស្រុកអង្គស្នួល បានដែលជាសះស្បើយពីជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះវិញ នៅរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១។ ...

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ​​ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ​​ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ...

ឯ​ក​ឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ទទួលអំណោយគ្រឿងឧបភោគបរិភោគ ពីលោកស្រី នាវ រួត ម្ចាស់គម្រោងសំណង់ផ្ទះល្វែងបៃតងសែនសុខ

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលដែលនៃការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ក្នុងខេត្តកណ្ដាល ។ ឯកឧត្តមអភិបាលខេ...

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្ដីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារស្អាងខាងជើង ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង

ខេត្តកណ្ដាលោ ៖ រសៀលថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្...

ឧកញ្ញា ឡូវ ហ៊ឹង នាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល ៖ រសៀថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីលោកឧកញ្ញា ឡូវ ហ៊ឹង ចំនួន៥០០០ដុល្លា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្...

អ្នកជំងឺកូវីដ-១៩ នៅក្រុងតាខ្មៅ ចំនួន ៧៥ នាក់ បានជាសះស្បើយ ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាត្តឱ្យឡប់ទៅផ្ទះវិញ

ខេត្តកណ្ដាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ២៨ នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សា ក្រពើហា និងអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ បានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។ រ...