រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍខេត្ត

  • 2.8ពាន់
  • ដោយ Admin

ទិដ្ឋភាពទូទៅ

ខេត្តកណ្តាលជាខេត្តមួយ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ព័ន្ធជុំវិញរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ខាងកើតជាប់នឹងខេត្តព្រៃវែង ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តតាកែវ និង ខាងត្បូងជាប់នឹងខេត្តតាកែវ ប្រទេសកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។


ខេត្តកណ្តាលមានផ្ទៃដីសរុប ៣,២១១.៧៥៩ គ.ម២ ចែកចេញជា ០១ ក្រុង និង ១០ ស្រុក គ្របដណ្តប់លើឃុំ/សង្កាត់ ១២៧ និងបែងចែកជា ១០១០ ភូមិជាចំណុះ ។ មានប្រជាជន២៨២,៩៣១គ្រួសារ ប្រជាពលរដ្ឋសរុប១,៣២៥,៧០២នាក់ ស្រី៦៦៩,៨១៣ នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ៤១៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

មានប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាស្ដ្រកាត់ខ្វាត់ខ្វែងជាច្រើន មានសក្ដាអនុពលសម្រាប់ឱ្យប្រជាពលរដ្ឋស្រោចស្រប់ផលដំណាំ ការធ្វើដំណើរឆ្លងកាត់ប្រកបអាជីវកម្ម ការដោះដូរទំនិញ នឹងមានអំណោយផលល្អលើវិស័យ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ វប្បធម៌ ប្រៃសណីយ៍ និងកំពង់ផែ ជាដើម…។ល។